អ្នករត់តាក់ស៊ី ២ក្រុម មានជម្លោះដោយសារដណ្ដើមម៉ូយគ្នា
ភ្នំពេញ ៖ នៅវេលាម៉ោង ០៨ និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែមករា អ្នករត់តាក់ស៊ី ០២ក្រុម លើផ្លូវសហព័ន្ធរុស្ស៊ី ភាគីម្ខាងរបួសបែកមុខ ភាគីម្ខាង ទៀតរបួសដៃ ដោយសារតែ ជម្លោះដណ្ដើមម៉ូយគ្នានៅចំណុចទល់មុខ វិហារចិនតាក្រប៉ោង លើមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ភាគីបង្កម្ខាង ជាម្ចាស់រថយន្ដឈ្នួល ប្រភេទទូរីស ពណ៌ស្លែ ពាក់ស្លាក់លេខភ្នំពេញ 2Q-5132 មានឈ្មោះ តុប ចាន់ ថន អាយុ៣០ឆ្នាំ ដែលអះអាងថាជាសន្ដិសុខ ជាមួយ និងបក្ខពួក ប្រមាណ០៦នាក់ទៀត ។ ចំណែកភាគីម្ខាងទៀត ឈ្មោះ ប៉ែន គា អាយុ៣៧ឆ្នាំ ជាម្ចាស់ រថយន្ដ ឈ្នួលម៉ាក សាំយ៉ុងពាក់ ស្លាកលេខបណ្ដោះ ត្រូវជាប្អូនបង្កើត របស់លោក មេប៉ុស្ដិ៍ទឹកថ្លា និងព្រូរថយន្តម្នាក់ ឈ្មោះអាប៉ង់ ។
ប្រភពព័ត៌មានឲ្យដឹងថា រឿងរ៉ាវដណ្ដើមគ្នា ចតលើដងផ្លូវដើម្បី ដណ្ដើមម៉ូយគ្នានេះ បំរ៉ុងផ្ទះយូរមកហើយ ដោយភាគីទាំងពីរសុទ្ធតែ អាងខ្នងជាអ្នកធំដូចគ្នា រហូតពេលកើតហេតុ គេឃើញភាគីម្ខាង ដែលមានគ្នា០៦-០៧ នាក់ ក្នុងនោះមានម្នាក់ឈ្មោះ តុប ចាន់ថន ដែលអះ អាងថាជាសន្ដិសុខ បានយកឡានរបស់ខ្លួន ទៅចត ដណ្ដើម យកម៉ូយ ហើយក៏ត្រូវភាគីឈ្មោះ បែន គា ឌឺដងទើបកើត ជាជម្លោះ បើកឆាកប្រយុទ្ធ យ៉ាងសម្បើម ផ្អើលអស់ អ្នកដំណើរ លើលើផ្លូវសហព័ន្ធរុស្ស៊ី៕
ដោយ៖ ហេង នាង