រថ​យន្ត​បែក​កង់​រេច​ង្កូត​បុក​រ​នាំង​ដែក​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​៤​ផ្ទាំង​

ភ្នំពេញ​៖ កាល​វេលា​ម៉ោង​៧​និង​៥​នាទី​យប់ ថ្ងៃទី​១៤ ខែមករា ​រថយន្ត​កូរ៉ូឡា​មួយគ្រឿង​បាន​បែក​កង់​មុខ ខណៈពេលដែល​កំពុងតែ​ធ្វើ​ចរាចរណ៍​តាម​ដង​វិថី​ក៏​បួង​ចង្កូត​មិនទាន់ ជ្រុល​ទៅបុក​រនាំង​ដែក​ ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​ចំនួន​៤​ផ្ទាំង នៅមុខ​ធនាគា អេស៊ីលីដា តាម​បណ្តោយ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​កូរ៉ូឡា បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី ពី​លិចទៅ​កើត ទើបតែ​ចេញពី​ធ្វើការ នៅក្នុង​ប្រ​លាន​យន្ត​ហោះ​​អន្តរជាតិ ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​បាន បែក​កង់​មុខ​ខាងស្តាំ រួច​ក៏​បួង​ចង្កូត​គេច​ពី​ម៉ូតូ ជ្រុល​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល ឲ្យ​បាក់​អស់​៤​ផ្ទាំង​ តែ​មិន​បណ្តាល​ឲ្យ មនុ​ស្សណា​ម្នាក់​រងរបួស​​ទេ​។

ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​ត្រូវបាន​ប៉ូលិស​នគរបាល​ចរាច​រ​ចុះទៅ​វាស់វែង រួច​នាំយកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​ ៕

1535_DSC090961535_DSC09089

Related Articles

Back to top button
Close
Close