Information Minister urges media to stop identifying victims’ faces

Information Minister Khieu Kanharith (Photo: Chhay Sophal)

Phnom Penh (23 Feb 2012): Information Minister Khieu Kanharith has requested media this week to stop showing shocking photos of victims of violence and other accidents as it can be affecting their dignity.

In his Tuesday statement, the minister said it is immoral and unprofessional for posting any photo of a victim with clear face on newspaper and magazine affecting the victim’s right and freedom of the society.

The statement was issued after local newspapers and magazines, including their websites, have printed and posted the victims’ clear faces, especially female victims who got raped and accidents.

Many NGO workers hail the minister’s statement and say victims can file their complaints to the court for their faces appearing on mmedia.

Speaking in a round table discussion on “Rights to Freedom of Expression” organized by Cambodia Center for Human Rights in Phnom Penh on Tuesday, Mr. Sok Samoeun, Director of Cambodian Defender Project, said also said in such a case, the victim can file a complaint against media to the court. If a victim is underage, the fine is more serious, he said. (Chhay Sophal/Cambodia News)

 

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ទទូច​ឲ្យ​សារព័ត៌មាន​ឈប់​បង្ហាញ​មុខ​ជន​រងគ្រោះ

ភ្នំពេញ (២៣ កុម្ភៈ ២០១២) លោក​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ នៅ​សប្ដាហ៍​នេះ​បាន​ស្នើ​ឲ្យ​សារព័ត៌មាន​បញ្ឈប់​បង្ហាញ​អត្តសញ្ញាណ​មុខ​របស់​ជនរងគ្រោះ​នៃ​អំពើ​ហិង្សា និង​គ្រោះ​ថ្នាក់​ផ្សេងៗ​ ដោយ​សារ​តែ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​ជនរងគ្រោះ។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​នា​ថ្ងៃអង្គារ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា វា​មិន​មាន​សីលធម៌ និង​មិន​មាន​វិជ្ជាជីវៈ​ឡើយ​ចំពោះ​ការ​ផ្សាយ​រូបភាព​ណា​មួយ​របស់​ជនរងគ្រោះ​ដោយ​បង្ហាញ​មុខ​ពួកគេ​ច្បាស់ៗ​នៅ​លើ​ទំព័រ​កាសែត និង​ទស្សនាវដ្ដី ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ជនរងគ្រោះ និង​សេរីភាព​របស់​សង្គម។

សេចក្ដីថ្លែងការណ៍​នោះ​បាន​ចេញ​ផ្សាយ បន្ទាប់​ពី​កាសែត និង​ទស្សនាវដ្ដី​ក្នុងស្រុក ដោយ​រួម​ទាំង​គេហទំព័រ​របស់​ពួកគេ​ផង បាន​បោះពុម្ព និង​បង្ហោះ​រូបភាព​ជា​បន្តបន្ទាប់​ ដោយ​បង្ហាញ​មុខ​ជន​រង​គ្រោះ​យ៉ាង​ច្បាស់ ពិសេស​ជនរងគ្រោះ​ជា​នារី ដែល​ត្រូវ​បាន​គេ​ចាប់​រំលោភ និង​រង​គ្រោះ​ថ្នាក់​ផ្សេងៗ​ទៀត។

ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​ស្ដី​ពី «សិទ្ធិ​ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ» ដែល​រៀប​ចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នា​ថ្ងៃ​អង្គារ​ដែរ​នោះ លោក សុក សំអឿន នាយក​គម្រោង​អ្នក​ការពារ​ច្បាប់​កម្ពុជា បាន​និយាយ​ថា ក្នុង​ករណី​បែប​នេះ ជនរងគ្រោះ​អាច​ប្ដឹង​តវ៉ា​ដល់​សារព័ត៌មាន​ទៅ​តុលាការ។ លោក​បន្ថែម​ថា ប្រសិនបើ​ជនរងគ្រោះ​ជា​អនីតិជន​វិញ នោះ​ការ​ផាក​ពិន័យ​កាន់​តែ​ធ្ងន់ធ្ងរ។ (ឆាយ សុផល/Cambodia News)

Related Articles

Check Also
Close
Back to top button
Close
Close