សហគមន៍​មាន​ជម្លោះ​ដី​ធ្លី​ ជំ​រុញ​ក្រសួង​មហា​ផ្ទៃ​​ណែ​នាំ​មន្ត្រី​ពន្ធនា​គារ​ខ្លួន​មួយ​រូប​

នៅថ្ងៃ​ទី១៤ ខែមករា​នេះ ក្រុមអ្នក​មាន​ជម្លោះដីធ្លី​ទំាង​នោះ មក​ពីតំបន់​បឹងកក់ និងអតីត​​បុរី​កីឡា ប្រមាណជិត ៦០នាក់ បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា នៅមុខ​ក្រសួង​​មហា​ផ្ទៃ ​សុំអន្តរាគមន៍​​ពីរដ្ឋ​មន្ត្រីក្រសួង​មហាផ្ទៃ​​លោក ស ខេង ករណី​អគ្គ​នាយក​នៃ​អគ្គ​នាយក​​ដ្ឋាន​​ពន្ធនាគារ​ លោក គុយ ប៊ុនសន ប្រើ​ពាក្យ​​មិន​​សមរម្យ​ ដោយ​ពួក​គេថា ​លោក គុយ ប៊ុនសន បាន​ប្រាប់​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ក្នុ​ង​ស្រុក​ថា អ្នក​តវ៉ា​ជា​​មនុស្ស​​អគតិ។

bkl-infront-of-moi-khornក្រុមអ្នក​មាន​ជម្លោះដីធ្លី​ ឲ្យដឹង​ទៀតថា ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង គួរផ្តល់​​ដំបូន្មាន ​ដល់​មន្ត្រី​រូបនោះ ​ដើម្បី​ជាគំរូ​ដល់​មន្ត្រី​​ដទៃ​​ទៀត​ ឲ្យ​ចេះ​គោរ​ក្រម​សីលធម៌​​មន្ត្រី​រាជការ ​និងចេះគោ​រពម្ចាស់​ឆ្នោត ដែល​ជាអ្នកផ្តល់​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​គ្រប់​រូប ។

លោក គុយ ប៊ុនសន ​បាន​បដិសេធ​នឹង​ប្រតិកម្ម​របស់​អ្នកភូមិនេះ ដោយ​អះអាង លោកមិន​បាន​ប្រើពាក្យ​ដូចការ​ចោទ​ប្រកាន់​ទេ។ ​លោកថា ​ទង្វើ​របស់​អ្នក​ភូមិ​នៅពេល​នេះ ធ្វើ​ឡើង​តាមរូបភាព​ញុះញង់ ដើម្បីទម្លាក់​កំហុស​មក​លើ​រូបលោក។

ក្រៅពី​ណាក់​ញត្តិ​ទៅសុំ​ឲ្យលោក គុយ ប៊ុនសន កែ​តម្រូវ​ពាក្យ​ពួកគេ​ក៏​​សុំ​ឲ្យ​​ក្រសួង​​មហា​​ផ្ទៃ​អន្តរាគមន៍ ជួយ​ជំរុញ​ទៅស្ថាប័ន​ពាក់​ព័ន្ធ​​ឲ្យ​​ពន្លឿន ចុះ​​បោះ​ព្រំ​ដី​​នៅ​តំបន់​​មាន​​ជម្លោះ ​តាម​​អនុក្រឹត្យ​​របស់​​នាយក​រដ្ឋ​មន្ត្រី ដើម្បី​​បញ្ចាប់​​ជម្លោះ ​និង​​ដោះ​លែង​​តំណាង​ពួកគេ ​គឺអ្នកស្រី យ៉ោម បុប្ផា ដែល​​កំ​ពុងជា​ប់ពន្ធនាគារ៕

Related Articles

Back to top button
Close
Close