ដើម​ឆ្នាំ​នេះ​សេដ្ឋកិច្ច​របស់​អូស្រ្តាលី​បង្ហាញ​សញ្ញា​ចុះ​ថមថយ​

ការ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​អូស្រ្តាលី​បាន ​ជួប​ការ​លំបាក​ជាង​មុន​​ដោយ​ សារ​តែ​ភាព​​ខ្សត់ខ្សោយ​​ការ​ងារ ​ហើយ​តួលេខ​បង្ហាញ​អំពី​សញ្ញា​នៃ​ការ​ចុះខ្សោយ​សេដ្ឋកិច្ច​ជាតិ​របស់​ អូស្រ្តាលី។

តួលេខ​ដែល​វិទ្យុ​អូស្រ្តាលី​ទទួល​បាន​នោះ បង្ហាញ​ថា​កាល​ពីខែ​​ធ្នូ​កន្លង​ទៅ​នេះ ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ការងារ​បាន​ថយ​ចុះ​ចំនួន​ជិត​៤​% ដែលជា​ការ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ក្នុង​រយៈពេល​១០​ខែ។ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១១ គឺ​ឆ្នាំ​២០១២​មាន​ការ​ធ្លាក់​ចុះ​នូវ​ការ​ផ្សាយ​ការងារ​ចំនួន​១៦%។

អ្នក​ជំនាញ​សេដ្ឋ​កិច្ច​របស់​ធនាគារ ANZ និយាយថា អត្រា​នៃ​ភាព​គ្មាន​ការ​ងារ​ធ្វើ​នឹង​កើន​ឡើង​ជាង​៥%។

ចំណែក ​ឯ​តម្លៃ​ប្រេង​សាំង ​ដំណើរ​កម្សាន្តនិង​​ការ​ស្នាក់នៅ​ស្ថិត​នៅ​ថេរ​កាល​ពី​ខែធ្នូ។ ប៉ុន្តែ​ចំនួន​មនុស្ស​ទិញ​ផ្ទះ​បង់​រំលោះ​ដើម្បី​ស្នាក់​នៅ​បាន​ធ្លាក់​0.5% ក្នុង​ខែ​វិច្ឆិកា​មុន៕ (Radio Australia)

Related Articles

Back to top button
Close
Close