អូស្រ្តាលី​ថា​មិន​ទាន់​ឈាន​ដល់​ការ​ដែល​ត្រូវ​បំពាក់​អាវុធ​ដល់​ទ័ព​បះបោរ​នៅ​ស៊ីរី​ទេ

រដ្ឋ​មន្រ្តី​ការ​បរទេស​អូស្រ្តាលី លោក Bob Carr ​នៅ​តែ​បដិសេធ​ថា ចំពោះ​​ចេតនា​របស់​​អតីត​រដ្ឋ​មន្រ្តី​ការ​បរទេស​ លោក Kevin Rudd ​ដែល​ចង់​ពិចារណា​អំពី​ការ​បំពាក់​អាវុធ​ដល់​កង​កម្លាំង​បះបោរ​នៅ​ប្រទេស​ ស៊ីរី។

លោក​ Kevin Rudd ​មានប្រសាសន៍​ថា គួរ​តែ​មានជម្រើសខ្លះៗ​ដើម្បី​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស។​

លោក Bob Carr មានប្រសាសន៍​ថា លោក Kevin Rudd ​មាន​សិទ្ធិ​ក្នុង​ការ​ផ្ដល់​មតិ​យោបល់​លើ​គោល​នយោបាយ​ការ​បរទេស​ ប៉ុន្តែ​លោក​នឹង​មិន​អនុវត្ត​តាម​ការ​ឲ្យ​យោបល់​របស់​លោក Rudd ទេ។

We’re not at that point. I can’t see us getting to that point soon. Our immediate priority is to get an agreement between the warring factions in the Syrian civil war but they should protect medical personnel, not block access to hospitals and doctors and not attack medical facilities.

លោក Bob Carr មានប្រសាសន៍ថា យើង​មិន​ទាន់​ឈាន​ដល់​ដំណាក់​កាល​នោះ​នៅ​ឡើយ​ទេ។ ខ្ញុំ​មិន​អាច​មើល​ឃើញ​ថា​យើង​ឈាន​ទៅ​ដល់​ចំណុច​នោះ​ក្នុង​ពេល​ដ៏​ឆាប់​នោះ​ ទេ។ អាទិភាព​ចំពោះ​មុខ​របស់​យើង​គឺ​ការ​សម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀង​រវាង​ ភាគី​ជម្លោះ​ក្នុង​សង្គ្រាម​ស៊ីវិល​របស់​ស៊ីរី ប៉ុន្តែ​ពួកគេ​គួរ​តែ​ការ​ពារ​បុគ្គលិក​ពេទ្យ ដោយមិន​ត្រូវ​រារាំង​ការ​ចូល​ទៅ​មន្ទីរ​ពេទ្យ​និង​ទៅ​ជួបគ្រូ​ពេទ្យ ហើយ​មិនត្រូវ​​បើក​ការ​វាយ​ប្រហារ​ទៅលើ​ទីតាំង​ផ្ដល់​ការ​ព្យាបាលនោះទេ៕ (Radio Australia)

Related Articles

Back to top button
Close
Close