ប៉ុន​ប៉ង​ដុត​ផ្ទះ​ខណៈ​ម្ចាស់​ដេក​លក់​តែ​មិន​បាន​សម្រេ​ច​

ភ្នំពេញ​ ៖​ កាល​ពី​វេលា​ម៉ោង​២​ និង​១៥​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៣​ ខែមករា​ ​​គេ​បានឮ​សូរ​សំឡេង​លោកយាយ​ម្នាក់​បាន​ស្រែក​ឆោឡោ​ថា​ មាន​អ្នក​ប៉ុនប៉ង​ដុត​ផ្ទះ​របស់​គាត់​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កើតហេតុ​ នាំ​គ្នា​ចេញ​មក​ រួច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្ដិ៍​ស្រះ​ចក។​

ហេតុការណ៍​នេះកើត​ឡើង​ឋិត​នៅ​ត្រង់​ចំណុច​ផ្ទះ​លេខ​២១៤​ ផ្លូវជាតិ​លេខ​៥​ ក្រុម​២១៧​ ភូមិ​១៧​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ម្ចាស់ផ្ទះ​ឈ្មោះ​ ហេង​ សា​វន​ ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​ជាង​អ៊ុតសក់​នៅ​ផ្សារ​ចាស់​ ។​

​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​ បានឱ្យ​ដឹង​ថា​ នៅ​វេលា​កើតហេតុ​ ម្ដាយ​របស់​គាត់​បានឃើញ​បុរស​ ម្នាក់​កំពុង​ឈរ​នៅ​មុខ​ផ្ទះ​របស់​គាត់​ ដោយ​យក​សាំង​ចាក់​បំរុង​នឹង​ដុត​ ភ្លាម​នោះ​គាត់​ក៏​បាន​ស្រែក​ឆោ​ឡោ​ឡើង​ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ចេញ​មក​ព័ទ្ធ​ខ្លួន​ ជន​សង្ស័យ​​ម្នាក់​នៅ​ ក្បែរ​កន្លែង​កើតហេតុ​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្ដិ៍​ស្រះ​ចក​សាកសួរ​បន្ដ​ ។​

​គួរ​បញ្ជាក់​ថា​ផង​ដែរ​ថា​ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​ បានឃើញ​វត្ថុ​តាង​ដែល​បន្សល់​ទុក​មាន​ កាបូបស្ពាយ​១​ ទួ​ឡឺ​វី​ស​១​ដើម​ ដែកកេះ​១​ សាំង​៦​ដប​ ក្នុង​នោះ​ចាក់​អស់​២​ដ​ក​ប៉ុនប៉ង​ដុ​ង​ផ្ទះ​ ៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close