បុរសម្នាក់រងរបួសធ្ងន់ខណៈជិះម៉ូតូជ្រុលទៅបុករថយន្តពេញទំហឹង
ភ្នំពេញ៖ កាលពីវេលាម៉ោង ១៤និង៤០ យប់ថ្ងៃទី ១៤ ខែ មករា បុរសម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿនហើយជ្រុលទៅបុក រថយន្តឡិចស៊ីសដែលកំពុងឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ខ្លួនឯង នៅចំណុចផ្លូវខាងកើតកាស៊ីណូណាហ្គា កែងនិងវិថីព្រះសីហនុ ស្ថិតក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុឃើញរថយន្តមួយគ្រឿងម៉ាកឡិច ស៊ីស RX300ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2A2806 ជិះគ្នាបីនាក់តាមបណ្តោយផ្លូវខាងកើតកាស៊ីណូណាហ្គា ទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម លុះពេលធ្វើដំណើរមកដល់ចំណុចកែងនិងវិថីព្រះសីហនុ ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាក FIORE ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BJ5595 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនមកបុកចំពាក់កណ្តាលទួរ ដរថយន្តបណ្តាលឲ្យរថយន្តរងការខូចខាតធ្ងន់ធ្ងរ និងម៉ូតូរងការខូចខាតស្ទើរតែទាំងស្រុង ។
ចំណែកមនុស្សម្ចាស់ម៉ូតូវិញ រងរបួសធ្ងន់បាក់ភ្លៅ បាក់ដៃនិងក្បាល ហើយប្រជាពលរដ្ឋខ្លះទៀតនិយាយថា សង្ឃឹមតែ៣០ភាគរយតែប៉ុណ្ណោះដែលមានជីវិត ។
ក្រោយពេលកើតបុរសដែលរងដរបួសធ្ងន់ត្រូវបានដឹកតាមរថយន្តសាមុយយកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ចំណែកម៉ូតូនិងរថយន្តយកទៅជួសជុលរៀងៗខ្លួន៕
ដោយ៖ ហេង នាង