សម្ថ​កិច្ច​ចាប់​មុ​ខ​សញ្ញា​ចែក​ចាយ ​និង​សេព​គ្រឿង​ញៀន ​៥​នាក់

ភ្នំ​ពេញ​៖ កាល​ពី វេលាម៉ោង១៣ និង១០នាទី ថ្ងៃទី១០ ខែ មករា ឆ្នាំ២០១៣ នគរបាល ខណ្ឌសែនសុខ បាន​ធ្វើ​ការ​ឃាត់ខ្លួនប្ដីនិងប្រពន្ធ ពីរនាក់ត្រូវ ​ពី​បទចោទប្រកាន់ថា បានផ្ដល់ទីតាំង ចែកចាយថ្នាំញៀន និងជនសង្ស័យ ០៣នាក់ទៀត ត្រូវបានឃាត់ខ្លួន ផងដែរ ដោយសមត្ថកិច្ច រកឃើញថា ជាប់ពាក់ព័ន្ធ និងការប្រើប្រាស់ គ្រឿងញៀន ។

នគរបាលមូលដ្ឋាន បានឲ្យ ដឹងថា ជនសង្ស័យចំនួន ០៥នាក់ ដែលត្រូវឃាត់ខ្លួន នោះមាន ឈ្មោះទី១-គឹម សំអាត ភេទប្រុស អាយុ ៥០ឆ្នាំ ជាប្ដី ទី២-ចាន់ សារ៉េត ហៅពៅ អាយុ៤៦ឆ្នាំ ជាប្រពន្ធ អ្នកទាំងពីស្នាក់នៅ ផ្ទះជួលក្នុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួន ក្នុងបទចោទ ផ្ដល់ទីតាំង ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន។

ចំណែក ០៣នាក់ទៀត រួមមានទី១-ឈ្មោះ លួស វី អាយុ ៤៦ឆ្នាំទី២-ឈ្មោះ សុង ប៊ុនថេន ហៅរុន អាយុ៥២ ឆ្នាំ ជាយោធា និងម្នាក់ទៀត ឈ្មោះ ស្រី អ៊ីន ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវបានចាប់ ខ្លួនពីបទប្រើប្រាស់ គ្រឿងញៀន។

ក្រោយការបង្ក្រាប សមត្ថកិច្ច បានដក ហូត គ្រឿងញៀនមួយចំនួន ជញ្ជីងថ្លឹងថ្នាំថ្នាំញៀន ចំនួន០២គ្រឿង ឧបករណ៍ សម្រាប់ជក់ គ្រឿងញៀន មួយសម្រាប់ ថង់សម្រាប់ វិចខ្ចប់ ដេកកេះ ទូរសព្ទ័ ដៃ០៩គ្រឿង កាបូប ដៃ០២ ប្រាក់ដុល្លារ ចំនួន១.០២៥ ប្រាក់រៀល ចំនួន១.០០០០០រៀល។

បច្ចុប្បន្ន ជនសង្ស័យ ទាំង០៥នាក់ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ច នគរបាល ព្រហ្មទណ្ឌ សែនសុខ កំពុងកសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានី ដើម្បីចាត់ ការតាមនីតិវិធី ៕

nak-117

Related Articles

Back to top button
Close
Close