ហ្វ៊ីលីពីនថាការប្រកាសទាមទាររបស់ចិនក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូងគំរាមដល់ស្ថិរភាពក្នុងតំបន់
មន្ត្រីការទូតជាន់ខ្ពស់ហ្វ៊ីលីពីន ព្រមានថា ការប្រកាសទាមទាររបស់ប្រទេសចិននូវផ្នែកស្ទើរតែទាំងស្រុងក្នុង តំបន់សមុទ្រចិនខាងត្បូងនោះគឺជាគ្រោះថ្នាក់មួយដល់ស្ថិរភាពនៅ ក្នុងតំបន់អាស៊ី។
នេះគឺជាមតិរបស់លោក Albert del Rosario រដ្ឋមន្ត្រីការបរទេសហ្វ៊ីលីពីន បន្ទាប់ពីជំនួបនៅទីក្រុងម៉ានិលជាមួយសមភាគីជប៉ុនលោក Fumio Kishida។
ប្រមុខការទូតនៃប្រទេសទាំងពីរនេះបានសន្យានឹងពង្រឹងសន្តិសុខ និងចំណងមិត្ត ភាពក្នុងវិស័យដទៃទៀតផងដែរ។
ប្រទេសហ្វ៊ីលីពីន និងជប៉ុន បានកំពុងតែស្ថិតនៅក្នុងជម្លោះដែនទឹកក្នុងសមុទ្រចិនខាងត្បូងជាមួយប្រទេសចិន។
ជម្លោះ នេះបានកើតមានមានរាប់ទសវត្សរ៍មកហើយ ទោះបីជាយ៉ាងនេះក្ដីភាពតានតឹងនៅពេលថ្មីៗនេះ គឺត្រូវបានប្រទេសទាំងនេះយល់ថា បណ្ដាលមកពីការកើនឡើងនូវការប្រើយុទ្ធវិធីហិង្សាដោយប្រទេសចិន ដោយរូមបញ្ចូលនូវការបង្កើតឡើងនូវច្បាប់ដោយអាជ្ញាធរមូលដ្ឋានចិន ក្នុងការគ្រប់គ្រងតំបន់ក្នុងសមុទ្រចិនខាងត្បូង និងការសាងសង់ថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ជម្លោះ នានា៕ (Radio Australia)