មន្ត្រីជាន់ខ្ពស់ និងជាអតីតបវរកញ្ញាឥណ្ឌូណេស៊ីជាប់ពន្ធនាគារពីការប្រព្រឹត្តអំពើពុករលួយ
សមាជិករដ្ឋាភិបាលឥណ្ឌូណេស៊ីមួយរូប ដែលជាសមាជិកសភាផងនោះបានជាប់ពន្ធនាគារពីបទបានប្រព្រឹត្តអំពើ ពុករលួយ នៅក្នុងសំណុំរឿងអំពើពុករលួយនៃមន្ត្រីថ្នាក់ខ្ពស់នៅក្នុងរដ្ឋា ភិបាលដែលក្រុមឃ្លាំមើលអំពើពុករលួយជាតិបានដាក់គោលដៅទៅលើ គណបក្សរបស់លោកប្រធានាធិបតី។
តុលាការបានកាត់ក្ដីឲ្យសមាជិកសភារូបនេះដែលមានកំណើតនៅប្រទេសអូស្ត្រា លីនោះ នូវទោសជាប់ពន្ធនាគារចំនួន៥ឆ្នាំ។
លោកស្រី Angelina Sondakh កើតនៅរដ្ឋ New South Wales និងបានទទួលការសិក្សាថ្នាក់វិទ្យាល័យនៅក្នុងប្រទេសអូស្ត្រាលី បានជាប់ជាបវរកញ្ញាឥណ្ឌូ ណេស៊ី និងបានបន្តការងារនយោបាយ ដោយរូមទាំងបានចាប់ផ្ដើមធ្វើជាអគ្គ លេខាធិការរងនៃគណបក្ស ប្រជាធិបតេយ្យរបស់លោកប្រធានាធិបតីដែលកំពុងកាន់អំណាចផងដែរ។
ឥឡូវ នេះ តុលាការបានរកឃើញថា លោកស្រីមានពិរុទ្ធភាពដោយសារបានទទួលប្រាក់សំណូកចំនួន១លាន៥សែនដុល្លារ ពីបណ្ដាមហាវិទ្យាល័យមួយចំនួន ជាថ្នូរ នឹងការផ្ដល់ថវិការដ្ឋទៅដល់វិទ្យាស្ថានអប់រំទាំងនោះ។
ទៅបីជាយ៉ាង នេះក្ដី លោកស្រី Sondakh មិនបានមានប្រសាសន៍ឲ្យដឹងទេថា លោកស្រីពិតជាបានប្រព្រឹត្តអំពើពុករលួយមែនដែរទេ៕ (Radio Australia)