នាំសង្សារមករួមរ័ក្សលើរថយន្តត្រូវសមត្ថកិច្ចនាំមកធ្វើការអប់រំ
ភ្នំពេញ ៖ កាលពីវេលាម៉ោងប្រហែល៧ព្រឹកថ្ងៃទី១១ ខែមករា បុរសម្នាក់និងនារីបម្រើការតាមភោជនីយដ្ឋានម្នាក់ត្រូវបានកម្លាំង សមត្ថកិច្ចប៉ូលិសខណ្ឌសែនសុខនាំខ្លួនទៅសួរនាំ និងធ្វើការអប់រំក្រោយពេលប្រទះឃើញពួកគេប្រព្រឹត្តិអំពើអាសអាភាសដេក ស្រាតននលគកនៅលើរថយន្ត ស្ថិតនៅចំណុចដីឡូត៍វាលទំនេរស្ងាត់មួយកន្លែង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នៅកន្លែងកើតហេតុ គេឃើញប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍ទឹកថ្លាបាននាំគ្នាចោមរោម មើលរថយន្តម៉ាកហ្វតពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ២៩.២.០០៣២ ដែលជំហានដំបូងត្រូវបានប៉ូលិសសង្ស័យថាជាអំពើឃាតកម្មសម្លាប់ដាក់ ក្នុងរថយន្ត។ លុះពេលគោះទ្វារបើកមើលស្រាប់តែឃើញបុរសម្នាក់ស្រាតននលគកដេកលើឡាន ហើយនារីជាសង្សារក៏អាក្រាតកាយក្នុងរថយន្តនោះដែរ។
ជនទាំង២នាក់ខាងលើភាគីខាងប្រុសឈ្មោះ ញឹម ផាន អាយុ២៩ឆ្នាំ មានទីលំនៅសង្កាត់ផ្សារដេប៉ូI ខណ្ឌទួលគោក និង មានមុខរបរជាអ្នកបើកបររថយន្ត។ ភាគីខាងស្រីឈ្មោះ ណុប សុភា អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិស្លែងរលើង សង្កាត់ទឹកថ្លា មុខរបរបម្រើការងារនៅហាងផឹកស៊ីយីហោសាច់អាំង៧៩ក្នុងសង្កាត់ ទឹកថ្លា។
នៅពេល ប៉ូលិសសួរនាំពួកគេនិយាយថា ត្រូវជាសង្សារនឹងគ្នា ហើយដោយសារការស្រវឹងស្រាក៏បានដឹកនាំមករួមរ័ក្សនៅលើរថយន្តត្រង់ កន្លែងស្ងាត់តែពេលងងុយដេកក៏ជ្រុលភ្លេចស្លៀកពាក់វិញតែម្ដង។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានមានប្រសាសន៍ថា ករណីនេះយើងមិនមានសិទ្ធិឃាត់ខ្លួនពួកគេទេ ដោយយើងគ្រាន់តែហៅមកសួរនាំអប់រំពីព្រោះពួកគេបានបង្កឲ្យមានបញ្ហា ចលាចលខូចសណ្ដាប់ធ្នាប់សង្គម៕
ដោយ៖ ហេង នាង