ក្នុងពេលតវ៉ាកម្មការិនី៣នាក់ត្រូវជនមិនស្គាល់មុខបាញ់ឲ្យរបួស
កម្មករបម្រើការក្នុងរោងចក្រចំនួន ៣ នៅតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាថាន់ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង បាននាំគ្នាធ្វើកូដកម្មទាមទារដំឡើងប្រាក់រង្វាន់ និងប្រាក់ថ្លៃបាយ នៅព្រឹកថ្ងៃទី២០ កុម្ភៈ ២០១២។
ក្នុងការតវ៉ានោះបានក្លាយជាអំពើហិង្សា ដោយមានជនមិនស្គាល់មុខបានបាញ់ជាច្រើនគ្រាប់ទៅលើក្រុមអ្នកតវ៉ាបណ្តាលឲ្យកម្មការិនី ៣នាក់នៅរោងចក្រផលិតស្បែកជើងកៅវ៉េរងរបួស។
លោក ជាង អំ អភិបាលខេត្តស្វាយរៀង បាននិយាយថា ការបាញ់ប្រហារនេះបង្កដោយជនមិនស្គាល់មុខមិនមែនជាមន្ត្រី កំលាំងសមត្ថកិច្ចឡើយព្រោះគ្រាប់កាំភ្លើងដែលបាញ់នោះមិនមែនគ្រាប់របស់ប៉ូលិសទេ៕