​ថ្នាក់​ដឹក​នាំ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​នឹង​មក​ ចូល​រួម​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរ​មសព​ព្រះ​បរ​មរ​តន​កោដ្ឋ​

ភ្នំពេញ​ ៖​ ​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​បាន​មានប្រសាសន៍ថា​ ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​បូជា​ព្រះ​បរមសព​ ព្រះ​បរម​រន​ត​កោដ្ឋ​ នៅ​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ខាង​មុខ​នេះ​ នឹង​មាន​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ និង​ប្រទេស​មួយ​ចំនួន​ទៀត​នឹង​មក​ចូលរួម​ ពិធី​ថ្វាយ​ព្រះ​ភ្លើង​នេះ​ផង​ដែរ​ ។​

លោក រដ្ឋមន្ត្រី ​មាន​ប្រសាសន៍បែប​នេះ ក្រោយ​កិច្ចប្រជុំ​ជាមួយ​ ថ្នាក់ដឹកនាំ​ និង​តំណាង​ ស្ថានីយ៍​វិទ្យុ​ ទូរទស្សន៍​ និង​សារព័ត៌មាន​ ដើម្បី​ត្រៀម​រៀបចំ​ការ​ផ្សព្វផ្សាយ​ពិធី​ដង្ហែ​ ព្រះ​បរមសព​ ព្រះ​មហា​វីរក្សត្រ​ ព្រះបាទ​សម្តេចព្រះ​នរោត្តម​ សីហ​នុ​ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ ​មករា​​ ២០១៣។

​លោក​រដ្ឋមន្ត្រី​​បន្តថា​ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​មួយ​ចំនួន​ដែល​នឹង​មក​ចូលរួម​ពិធី​ថ្វាយ​ ព្រះ​ភ្លើង​នោះ​រួម​មាន​៖​ នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​បារាំង​ អនុ​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ ប្រធាន​សភា​ជាន់​ ទាប​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដែល​ជា​វីរជន​ទី​៤​នៃ​ប្រទេស​ចិន​ គណៈ​ប្រិ​ភូ​ឥណ្ឌា​ និង​តំណាង​នៃ​ប្រ​ ទេស​អាស៊ាន​ផង​ដែរ​៕

dsc_2533

dsc_0380

Related Articles

Back to top button
Close
Close