សម្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីរំលោភ ហើយគំរាមសម្លាប់
ភ្នំពេញ ៖ បុរស ត្រូវបានសមត្ថកិច្ចបញ្ជូន ខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីរំលោភគំរាមសម្លាប់ និងចែកចាយរូបភាពអាសអាភាស។ ការចាប់ខ្លួនបុរសខាងលើនេះនៅ ចំណុចផ្ទះលេខ៤០៥ ផ្លូវលំ ភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ដើមហេតុដែលនាំឱ្យមានការចាប់ ខ្លួនបុររូបនេះ គឺកាលពីអំឡុងដើមឆ្នាំ ២០១២ នារីរងគ្រោះជាអនីតិជនបាន ស្គាល់បុរសរូបនេះតាមរយៈបណ្ដាញ ទំនាក់ទំនងសង្គម(ហ្វេសប៊ុក) ហើយក៏ មានទំនាក់ទំនងស្នេហាជាមួយគ្នានិង បានណាត់គ្នាចេញដើរលេងខាងក្រៅ ទៅញ៉ាំអី បន្ទាប់មកបុរស រូបនោះបានបបួលនារីរងគ្រោះជិះម៉ូតូ ដើរលេង ។ នៅពេលកំពុងជិះឌុបគ្នា ក្មេងស្រីរងគ្រោះមានអារម្មណ៍៍បាត់បង់ស្មារតី ហើយបុរសរូបនេះបានដឹកនាងចូលផ្ទះ សំណាក់យីយោសារិកា ហើយបានរំលោភនាងនៅទីនោះ ។
ក្រោយពេលនារីរងគ្រោះដឹងខ្លួន បុរស រូបនេះបានគំរាមថា កុំឱ្យប្រាប់រឿងនេះ ដល់អ្នកដទៃ និងក្រុមគ្រួសារ បើមិនដូច្នេះ គេនឹងសម្លាប់នាង ព្រមទាំងហែកកេរ្ដិ៍ រឿងរំលោភនេះ និងបញ្ចេញរូបភាពដែល ពួកគេដេកជាមួយគ្នា ព្រមទាំងបានបង្ហាញ កាំភ្លើងជាការគំរាមទៀតផង ។ បន្ទាប់ មក បុរសរូបនេះបានជូននាងត្រឡប់មក ផ្ទះវិញ ។
ក្រោយមកឈ្មោះ ស៊ឹម តារា បានហៅនារីរងគ្រោះចេញពីផ្ទះដើម្បីទៅដេកជា មួយគ្នាទៀតប៉ុន្ដែនាង បដិសេធ ដោយនិយាយថា នាងមានគូ ដណ្ដឹងហើយ ដោយឱ្យបុរសរូបនេះឈប់ គំរាមនាងទៀតទៅ តែបុរសរូបនេះប្រាប់ ទៅវិញ ខ្លួននឹងបង្ហោះរូបភាពដែល ពួកគេដេកជាមួយគ្នាឱ្យគូដណ្ដឹងរបស់ នាងឃើញ ។
លុះដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ បុរសរូបនេះបានបង្ហោះរូប ភាពជាច្រើនសន្លឹកដែលសុទ្ធសឹងជារូប ភាពបង្ហាញពីទំនាក់ទំនងរបស់ពួកគេទាំង ២នាក់ និងបញ្ជូនរូបភាពទាំងនោះទៅ កាន់គូដណ្ដឹង និងគ្រួសារគូដណ្ដឹងរបស់ នាង បន្ទាប់មកទើបនាងសម្រេចចិត្ដ ដាក់ពាក្យបណ្ដឹងតាមរយៈមេធាវីមក កាន់សាលាដំបូងរាជធានីភ្នំពេញ ។
ចំពោះករណីខាងលើនេះ លោកស្រីមិនទាន់មានចំណាត់ការបែប ណានៅឡើយទេ ព្រោះបុរសខាងលើសុំ ពេលដើម្បីពឹងពាក់មេធាវីមកការពារក្ដី៕