អន្តរកាលនៃការផ្ទេរការងាររបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក
លោកស្រី Hillary Clinton រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកមានមតិជាសាធារណៈលើកដំបូង បន្ទាប់ពីឈប់សម្រាកពីការងាររយៈពេលមួយខែដោយសារតែមានជំងឺ។
លោកស្រី Clinton មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មាននានាថា លោកស្រីកំពុងយកចិត្តទុកដាក់ទៅលើការដោះស្រាយកិច្ចមួយចំនួនដែល មិនទាន់បានបញ្ចប់ មុននឹងការផ្ទេរភារកិច្ចទៅឲ្យអ្នកស្នងការងារបន្តពីលោកស្រីគឺ លោក John Kerry សមាជិកព្រឹទ្ធសភានៅក្នុងអាណត្តិថ្មីនៃរដ្ឋាភិបាលលោកប្រធានាធិបតី Obama ដោយលោកស្រីបានពិពណ៌នាការលាឈប់របស់លោកស្រីថាមានលក្ខណៈល្វីងផង ផ្អែមផង។
លោកស្រីបានមានប្រសាសន៍ថា ទោះបីជាយ៉ាងនេះក្ដី លោកស្រីនឹងបន្ដប្រឹងប្រែងធ្វើការងារទៅតាមលទ្ធភាព ដើម្បីឲ្យបានសម្រេច និងបញ្ចប់នូវបញ្ហាមួយចំនួននៅក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មុននឹងផ្ទេរការងារដោយរលូនទៅជូនសមាជិកព្រឹទ្ធសភាលោក Kerry បន្តការងារទៅមុខ៕ (Radio Australia)