មិន​មាន​របាយការណ៍​អំពី​ពល​រដ្ឋ​ខ្មែរ​រង​គ្រោះ​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្រ្ដាលី​ទេ

នៅ​រយៈពេល​ថ្មី​ៗ​នេះ​ប្រទេស​អូស្ត្រាលី​ រង​នូវ​ការ​គំរាម​កំហែង​ពី​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​រហូត​ដល់​ទៅ​ជាង​ ៤០​អង្សាសេ​នៅ​តាម​តំបន់​មួយ​ចំនួន។

នៅ​ព្រឹក​ថ្ងៃ​នេះ​ Radio Australia​ បាន​ទាក់ទង​សួរ​សុខ​ទុក្ខ​បង​ប្អូន​ខ្មែរ​ដែល​រស់​នៅ​តាម​បណ្ដា​រដ្ឋ​នៅ​ ក្នុង​ប្រទេស​អូស្ត្រាលី​ តាមរយៈ​សមាគម​ខ្មែរ​ប្រចាំ​នៅ​រដ្ឋ​ញូសាវែល,​ សមាគម​ខ្មែរ​នៅ​អូស្ត្រាលី​ខាង​ត្បូង​ និង​ពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋ​វិចថូរៀ បាន​ឲ្យ​ដឹង​ថា​ មក​ទល់​នឹង​ពេល​នេះ​ការ​ឡើង​កម្ដៅ​ខ្លាំង​ និង​ភ្លើង​ឆេះ​ព្រៃ​នៅ​តាម​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​គឺ​ មិន​ទាន់​មាន​ព័ត៌មាន​ស្ដីពី​ការ​រងគ្រោះ​ដល់​ពលរដ្ឋ​ខ្មែរ​ទេ​ តែ​មាន​ការ​ប៉ះពាល់​ខ្លះ​ទៅ​លើ​បងប្អូន​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការងារ​ ចំការ​ ពីព្រោះ​កម្ដៅ​​ខ្លាំង​ពុំ​អាច​ឲ្យ​ពួក​គេ​​ធ្វើ​ការ​បាន​ពេញ​មួយ​ថ្ងៃ​ ហើយ​ថ្ងៃ​ខ្លះ​ត្រូវ​ម្ចាស់​ចំការ​ឲ្យ​ឈប់​សម្រាក។

ក្រុម​ពន្លត់​ អគ្គិភ័យ​នៅ​តំបន់​ជនបទ​នៃ​រដ្ឋ​ New South Wales ​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ខណៈ​ដែល​កម្រិត​ភ្លើង​ឆេះ​មិន​ទាន់​ដល់​កម្រិត​គ្រោះ​មហន្តរាយ​នៅ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នោះ​ ស្ថានភាព​ទៅ​ទូទាំង​រដ្ឋ​នឹង​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដដែល។ ​

ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​តស៊ូ​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​ជាង​២០០​កន្លែង​ដោយសារ​ស្ថានភាព​គ្រោះមហន្តរាយ​កាល​ពី​ថ្ងៃ​ចន្ទ៕(Radio Australia)

Related Articles

Back to top button
Close
Close