រដ្ឋាភិ​បាល​គ្រោង​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​ផ្នែក​គយ​ និង​ពន្ធ​ដារ​ប្រកាស​ទ្រព្យ​សម្បតិ្ត​

ភ្នំ​ពេញ​៖ ប្រ​ធានអង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ​បាន​មាន​ប្រសាសន៍​ថា​ មន្រ្តី​នៃ​អង្គភាព​គយ និង​ពន្ធ​ដារ​ត្រូវ​បាន​​សម្រេច​ឲ្យ​ប្រ​កាស​ទ្រព្យ​សម្បត្តិ​ទាំង​មន្រ្តី​ថ្នាក់​ក្រោម​ តែង​តាំង​​ដោយ​អនុ​ក្រិត្យ។​ ​

លោក ឱម យ៉ិនទៀង បាន​បន្ត​​​ថា​ ការ​រៀប​ចំ​​ដើម្បី​កំណត់​ឲ្យ​មន្រ្តី​ថ្នាក់​ទាប​ជាង​នាយក​ដ្ឋាន​មក​ពី​ អង្គ​ភាព​គយ និង​ពន្ធដារ​ត្រូវ​ជា​ប់​កា​តព្វ​កិច្ច​​ប្រ​កាស​ទ្រព្យ​សម្បត្តិ​នេះ​ អាច​នឹង​ប្រ​កាស​ឲ្យ​សាម៉ី​ខ្លួន​​ដឹង​ជា​មុន​នៅ​ក្នុង​​អំ​ឡុង​ពេល​២​ខែ​ទៀ​​ត​ មុន​នឹង​ចាប់​អនុវត្ត​សេច​ក្តី​​ប្រ​កាស​នេះ​នៅ​ថ្ងៃ​ទី១ ខែមករា ឆ្នាំ​២០១៤​ខាង​មុខ។

លោក ឱម យ៉ិនទៀង បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​ប្រ​កាស​ទ្រព្យ​សម្បត្តិ​ និង​បំណុល​​របស់​មន្រ្តី​រាជ​ការ​នេះ​ ត្រូវ​ធ្វើ​ឡើង​ពេញ​មួយ​ខែ​មករា ​ជា​រៀង​រាល់​ឆ្នាំ។​ បច្ចុប្បន្ន​មាន​មន្រ្តី​ចំនួន​ជាង​៦០០​នាក់​ ហើយ​ដែល​បាន​មក​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​បំ​ណុល​​ចាប់​តាំង​ពី​ដើម​ខែ​មករា​មក ហើយ​ការ​ ប្រ​កាស​ទ្រព្យ​សម្បត្តិ​ និង​បំណុល​​លើក​ដំបូង​បង្អស់​កាល​ពី​ឆ្នាំ​ទៅ ​មាន​មន្រ្តី​ជាង​២​ម៉ឺន​នាក់​ បាន​ចូល​ខ្លួន​មក​ប្រ​កាស​ទ្រព្យ​សម្បត្តិ​ និងបំណុល​៕

0109_Mr Oum Yin Tieng_Sovannara

Related Articles

Back to top button
Close
Close