អ្នក​គ្មាន​ការ​ងារ​ធ្វើ​កើន​ឡើង​ខ្ពស់​នៅ​តំបន់​អឺ​រ៉ុប

ការ​តម្រង់ជួរ​នៅ​ខាង​ក្រៅ​មជ្ឈ​មណ្ឌល​ស្វែង​ រក​ការ​ងារ​ធ្វើ​គឺ​ជា​ការ​តម្រង់​ជួរ​ដ៏​វែង​ជាង​គេ​បំផុត​នៅ​ក្នុង​ប្លុក​ ប្រ​ទេស​ដែល​ចាយ​រូបិយ​ប័ណ្ណ​តែ​មួយ​ក្នុង​រយៈ​ពេល ១៤​ឆ្នាំ​កន្លង​មក​នេះ។​

បើ​តាម​ស្ថិតិ​កាល​ពីខែ​វិច្ឆិកា​ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ​បង្ហាញ​ថា អត្រា​អ្នក​គ្មាន​ការ​ងារ​ធ្វើ​កើន​ដល់ ១១.៨% ដែល​ចំនួន​នេះ​ត្រូវ​នឹង​ប្រ​ជា​ជន​ប្រ​មាណ ១៩​លាន​នាក់​ ហើយ​បើ​ធៀប​កាល​ពី​ឆ្នាំ​មុន​មាន​ការ​កើន​ឡើង​ប្រ​មាណ​ជា ២​លាន​នាក់​។

អេ ​ស្បាញ​គឺ​ជា​ប្រទេស​ដែល​មាន​អត្រា​អ្នក​គ្មាន​ការ​ងារ​ ធ្វើ​ច្រើន​ជាង​គេ​បំផុត ដែល​យុវជន​ក្នុង​ប្រ​ទេស​នេះ​ជាង​ពាក់​កណ្តាល​គ្មាន​ការ​ងារ​ធ្វើ។ ប្រ​ទេស​ក្រិច​ជា​ប្រ​ទេស​ជាប់​លំដាប់​ថ្នាក់​ទី​ពីរ បន្ទាប់​មក​គឺ​ប្រ​ទេស​ព័រ​ទុយ​ហ្គាល់ និង​ប្រ​ទេស​ស៊ីប ដែល​ប្រ​ទេស​ទាំង​នេះ​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​វិបត្តិ​ប្រាក់​បំណុល​នៅ​តំបន់ ​អឺ​រ៉ូ។ មាន​ប្រ​ទេស​មួយ​ប៉ុណ្ណោះ​គឺ​ប្រ​ទេស​អៀរ​ឡង់​ដែល​អត្រា​អ្នក​គ្មាន​ការ​ងារ ​ធ្វើ​ធ្លាក់​ចុះ។

​អត្រា​គ្មាន​ការ​ងារ​ធ្វើ​នេះ​មិន​ចោទ ​ជា​បញ្ហា​ប៉ុន្មាន​ទេ​នៅ​ក្នុង​ប្រ​ទេស​ហូឡង់ អា​ល្លឺ​ម៉ង់ និង​អូ​ទ្រីស ដែល​ប្រ​ទេស​ទាំង​នេះ​មាន​អត្រា​អ្នក​គ្មាន​ធ្វើ​ការ​ងារ​ធ្វើ​តិច​បំផុត​ ក្នុង​ចំណោម​បណ្តា​ប្រ​ទេស​ក្នុង​តំបន់​អឺរ៉ូ៕ (Radio Australia)

Related Articles

Back to top button
Close
Close