អ្នកភូមិបុរីកីឡា ៧នាក់​ត្រូវបានតុលាការ​ដោះលែង

នៅ​ថ្ងៃ​ទី​១៨  ​កុម្ភៈ  ​២០១២ អ្នក​ភូមិ​បូរី​កីឡា ចំនួន​៧​នាក់ ដែលត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា នៅ​ពេល​អាជ្ញាធរ​ឈូស​ឆាយ​ផ្ទះ​សម្បែង​ពួក​គេ កាល​ពី​ថ្ងៃ​ទី​៣​ ​មករា ​​២០១២ ​ ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​អស់​ហើយ។

ការ​ដោះ​លែងនេះ​​​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​លោក ជា សុខហៀង ដែល​ជា​ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ បាន​ចេញ​ដីកា​សម្រេច​ដោះ​លែង​ពួក​គេ​អោយ​នៅ​ក្រៅ​ឃុំ។

លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស ​លីកាដូ​បាន​និយាយ​ថា លោក​សាទរ​ចំពោះ​ការ​អនុញ្ញាត​អោយ​អ្នក​ភូមិ​បូរី​កីឡា​បាន​នៅ​ក្រៅ​ឃុំ។ ​​ប៉ុន្តែ​ចំណុច​ដែល​សំខាន់  គឺ​ការ​ផ្ដល់​ដំណោះ​ស្រាយ​សមរម្យ​ដល់​អ្នក​ភូមិ ​​ ដែល​ក្រុម​ហ៊ុន និង​អាជ្ញាធរ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ គឺយើង​គួរ​តែ​​រក​វិធី​ដោយ​សន្តិភាព​ក្នុង​ការ​ចរចា​រក​ដំណោះ​ស្រាយ​ ដោយ​សន្តិវិធីធ្វើ​យ៉ាង​ណា​អោយ​មាន​ការ​យល់​ព្រម​គ្នាកុំ​អោយ​មាន​អំពើ​ហិង្សា​កើតឡើង៕

Related Articles

Back to top button
Close
Close