ប្រធានាធិបតី​ អូបាម៉ា​ រើស​ Chuck​ Hagel​ ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​

យោង​តាម​សារព័ត៌មាន​អាមេរិកាំង​​​ជា​ច្រើន​ប្រធានា​ធិបតីអាមេរិក​​អូបាម៉ា ​នឹង​ប្រកាស ​នូវ​ជំរើស​របស់​ខ្លួន នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ក្នុង​ការ​សំរេច​អោយ​ អតីត​សមាជិក​​ព្រឹទ្ធ​សភា​​នៃ​គណបក្ស​​សាធារណរដ្ឋ ​ លោក​ Chuck Hagel​ ធ្វើ​ជា​រដ្ឋ​មន្ត្រី​​ក្រសួង​ការ ពារ​ជាតិ​បន្ត​ដំណែង​ពី​លោក Leon Panetta។ ការ​សំរេច​ចិត្ត​នេះ នឹង​ធ្វើ​អោយ​មាន​ រលក​ប្រតិកម្ម​​ នៅ​ក្នុង​​ព្រឹទ្ធ​សភា​ និង​រដ្ឋ​សភា​​របស់​អាមេរិក​ ព្រោះ​ថា ​​លោក​ Chuck Hagel ​ដែល​ជា​​វីរ​បុរស​ជាន់​ចាស់ ​ក្នុង​សង្គ្រាម​វៀតណាម​ ​គ្មាន​​ឈ្មោះ​​​ក្រអូប​​ល្អ​​ឡើយ​ សំរាប់​​សមាជិក​សភា​​ឯ​ទៀត​ ដែល​លោក​ធ្លាប់​​ធ្វើ​ការ​ជាមួយ​។ លោក​ ជា​អ្នក​រិះ​គន់​ប្រទេស​អ៊ីស្រាអែល​ និង​ប្រជាជន​ហ្ស៊ីហ្វ។ គេ​​បាន​អោយ​នាម Chuck Hagel ​ថាជា​ទាហាន​នាំ​មុខ​​ ធ្វើ​ការ​តែ​ម្នាក់ឯង។

លោក​ Chuck Hagel ​ដែល​ជា​​វីរ​បុរស​ជាន់​ចាស់ ​ក្នុង​សង្គ្រាម​វៀតណាម​​​ មាន​អាយុ​៦៦ ឆ្នាំ។ លោក​ជា​ អតីត​សមាជិក​តំណាង​​រដ្ឋ​ Nebraska ស្ថិត​នៅ​ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក​ ពី​ឆ្នាំ​ ១៩៩៧ រហូត​ដល់​ឆ្នាំ ២០០៩។ ក្នុង​​ការងារ​​ជា​សមាជិក​​​ រយៈ​ពេល​ពីរ​អណ្ណត្តិ​ នៅ​​

ព្រឹទ្ធ​សភា​អាមេរិក​ Chuck Hagel បាន​ធ្វើ​ការ​ប្រឆាំង​នឹង​​​​​​ ​ឡប់ប៊ី​​ជនជាតិ​​ហ្ស៊ីហ្វ ដែល​​​មាន​ឥទ្ធិ​ពលសម្លុត​អ្នក​នយោបាយ​​​អាមេរិក​​នានាប្រឆាំង​នឹង​​ទណ្ឌកម្ម​ឯក តោ​ ភាគី​ របស់​​​អាមេរិក​ដែល​ដាក់​ទៅ​លើ​ប្រទេស​​អ៊ីរ៉ង់។​

លើស​ពី​នេះ​ លោក​​ក៏​បាន​រិះ​គន់​ យុទ្ធសាស្ត្រ​សង្គ្រាម​នៅ​​អ៊ីរ៉ាក់ ​​​របស់​អតីត​ប្រធានាធិបតី​ George Bush ផង​ដែរ។ Chuck Hagel​ ធ្លាប់​បាន​ប្រើ​ពាក្យ​សំដី​​​ប្រឆាំង​​​នឹង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នាតែ​​ក្រោយ​មក លោក​បាន​ធ្វើ​ការ​សុំ​ទោស។បើ​ទោះ ​ជា​ Chuck Hagel ធ្លាប់​បាន​អនុម័ត​ នូវ​ថវិកា​ ៤០​ពាន់​លាន​​ដុល្លារ​ ជួយ​​​វិស័យ​​សន្តិ សុខ​​ នៅ​អ៊ីស្រាអែល​ កាល​ពី​លោក​​ធ្វើ​ការ​នៅ​គណកម្មការ​​​​កិច្ច​ការ​បរទេស​ក៏​ដោយ​ ក៏​​​​ការ​​ចំអក​របស់​លោក​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល​ និង​ប្រជាជន​​ហ្ស៊ីហ្វ​ ធ្វើ​អោយ​​​​សមាជិក​សភា​ នៃ​គណបក្ស​​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារណរដ្ឋ​ ពិបាក​​នឹង​ដកដង្ហើម​ទទួល​យក​បាន។

ទោះយ៉ាង​ណា ​នៅ​ក្នុង​ក្រសែ​ភ្នែក​ របស់​​ប្រធានាធិបតី​អាមេរិក​​​ លោក​ Chuck Hagel មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ និង​​ធ្លាប់​បាន​បំពេញ​ការងារ​ដ៏​អស្ចារ្យ​ នៅ​ក្នុង​ព្រឹទ្ធ​សភា​អាមេរិក ព្រម​ទាំង​​បាន​បំរើ​ប្រទេស​ជាតិ​​​ប្រកប​ដោយ​ភាព​​ក្លាហាន​ នៅ​ក្នុង​សង្គ្រាម​វៀតណាម​ទៀត​ផង៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close