លំនៅឋានមួយខ្នងឆាបឆេះដោយសារឆ្លងចរន្តអគ្គិសនី
ភ្នំពេញ៖ កាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី០៨ ខែមករា លំនៅឋានមួយខ្នង ដែលធ្វើឡើងពីថ្ម និងឈើប្រក់ស័ង្កសី មានទទឹងប្រមាណ៤ម៉ែត្រ និងបណ្តោយជាង១០ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះ ជាន់លើអស់ប្រមាណ១០ភាគរយប៉ុណ្ណោះ ស្ថិតក្នុងផ្សារត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះនេះកើតឡើង ក៏ដោយសារឆ្លងចរន្តអគ្គិសនី ហើយរបស់របរក្នុងនិងទ្រព្យសម្បត្តិនៅក្នុងលំនៅឋានបានរងការខូចខាត តិចតួចប៉ុណ្ណោះ។
គួរបញ្ជាក់ថា អគ្គិភ័យឆាបឆេះខាងលើនេះបានរលត់សូន្យសុងទៅវិញក្នុងរយៈពេល១៥នាទី ដោយមានការសហការគ្នាយកទុយោទឹកនិងបំពង់ឧស្ម័ន មកបាញ់ពន្លត់អណ្តាតភ្លើងដែលឆាបឆេះនេះឲ្យរលត់ទៅវិញ៕
ដោយ៖ ហេង នាង